ព័ត៌មានជាតិ

រថយន្ត Lexus 350 ពន្លះគូទរថយន្ត Ford Ranger រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: រថយន្តស៊េរីទំនើប Lexus RX-350 មួយ គ្រឿងបើកលឿនជ្រុលបុករថយន្ត Ford Ranger ពីក្រោយទំហឹងបណ្ដាលឲ្យរងការខូចខាតរៀងខ្លួនយ៉ាងដំណំ។

ហេតុការណ៍នេះ កាលឡើងកាលពីវេលាម៉ោង ២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅត្រង់ចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវសហព័នរង្ស៊ី ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពត័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្ត Lexus RX-350 មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BE-6289 ធ្វើដំណើរទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្ត Ford Ranger មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BN-8329 ខណ:កំពុងធ្វើដំណើរនៅខាងមុខពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតរៀងខ្លួនយ៉ាងដំណំ។

ក្រោយកើតហេតុសម្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕





មតិយោបល់