ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តកូរ៉េដឹកត្រី បុកគូទឡានធុនធំ បណ្តាលឲ្យគាបតៃកុងក្នុងកាប៊ីន រងរបួសធ្ងន់

ភ្នំពេញៈ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង បុរសម្នាក់បើករថយន្តកូរ៉េដឹកត្រី ទៅបុកគូទរថយន្តធុនធំមួយគ្រឿមិនស្គាល់ម៉ាក បណ្តាលឲ្យគាបជាប់ក្នុងកាប៊ីន រងរបួសធ្ងន់ ស្ថិតត្រង់ចំណុចមុខការដ្ឋាន ក្រឡុកស៊ីម៉ង់ត៍មួយកន្លែង តាមបណ្ដោយផ្លូវលេខ២១៧ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គេឃើញជនរងគ្រោះខាងលើ បើកបររថយន្តកូរ៉េមួយគ្រឿងដឹកត្រី ពណ៌ស ពាក់ស្លាកលេខ តាកែវ ៣A.៣៣៩៣ មិនទាន់ស្គាល់អត្តសញ្ញាណតៃកុងឡាននៅឡើយ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ បានបុកគូទរថយន្តធុនធំមួយគ្រឿង បណ្តាលឲ្យជនរងគ្រោះគាបជាប់ក្នុងការប៊ីនរថយន្ត ត្រូវបានកម្លាំងប្រជាពលរដ្ឋ នៅក្បែរនោះគាស់យកចេញ និងបានរថយន្តសាម៉ុយមកដឹកទៅសង្គ្រោះផងដែរ ។ បន្ទាប់កម្លាំងសមត្ថកិច្ចជំនាញ ចុះមកស្ទូចយករថយន្តទៅរក្សាទុក រង់ចាំស្រាវជ្រាវរកភាគីម្ខាងទៀត មកធ្វើការដោះស្រាយគ្នានៅពេលក្រោយ តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់