ព័ត៌មានជាតិ

អង់គ្លេសប៉ះដាណឺម៉ាកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA EURO ២០២០

 

បរទេស៖ ការប្រកួតយប់ថ្ងៃទី៧ ខែកក្កដា នេះ គឺជាការប្រកួតដែល
អ្នកស្នេហាវិស័យបាល់ទាត់ទាំងអស់កំពុងទន្ទឹងរងចាំបំផុតពីព្រោះថាវាគឺជាការ
ប្រកួតរវាង ក្រុមជម្រើសអង់គ្លេសជាតិ ប៉ះគ្នាជាមួយនឹង ក្រុមជម្រើសជាតិដាណឺម៉ាក។

ជាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ EURO ២០២០ហើយ វាក៏ជាការប្រកួតសងសឹកដ៏អស្ចារ្យមួយផងដែរពីព្រោះ
ថាក្រុមទាំងពីរទើបតែបានជួបគ្នានៅ UEFA Nations League ២០២០ កន្លងទៅ
ចំនួន២លើកក្ដៅៗផងដែរ ។

ប្រវត្តិជួបគ្នា៥លើកចុងក្រោយនេះ អង់គ្លេស ចាញ់ ដាណឺម៉ាក ៤ ទល់នឹង ១ ក្នុងព្រឹត្តិការណ៍
International Friendly ឆ្នាំ ២០០៥ ។ ៦ឆ្នាំក្រោយមក អង់គ្លេស ឈ្នះ ដាណឺម៉ាក
វិញ ២ ទល់នឹង ១ ក្នុងព្រឹត្តិការណ៍ International Friendly ឆ្នាំ ២០១១ ។

បន្ទាប់មកនៅក្នុងឆ្នាំ ២០១៤ អង់គ្លេស បានយកឈ្នះ ដាណឺម៉ាក ម្ដងទៀត ក្នុងលទ្ធផល ១ ទល់
នឹង ០ ។

ឆ្នាំ២០២០ ជម្រើសជាតិទាំងពីរបានជួបគ្នា ២លើក ដោយលើកទី១ ពួកគេបានត្រឹមស្មើរ
គ្នាប៉ុណ្ណោះហើយដោយលើកទី២ ដាណឺម៉ាក ឈ្នះ អង់គ្លេស ១ ទល់នឹង ០ ។

នេះបានបញ្ជាក់យ៉ាងច្បាស់
ថា ក្រុមជម្រើសជាតិទាំងពីរ ជាគូពិសេសស៊ីសាច់ហុតឈាមគ្នា នៅក្នុងរាត្ត្រីថ្ងៃទី៧ខែកក្ដដានេះ
មែន។ សូមកុំភ្លេចតាមដានទាំងអស់គ្នា ៕

 

 

មតិយោបល់