តាកែវៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តតាកែវ បានចុះត្រួតពិនិត្យផលិតផលទំនិញ នៅតាមបណ្តាផ្ទះលក់ទំនិញ និងឱសថស្ថាន នៅផ្សារតាកែវ ស្ថិតក្នុងឃុំរការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។
ជាលទ្ធផល មន្រ្តីជំនាញបានធ្វើការដកហូតអាល់កុលក្លែងក្លាយ ឬមេតាណុលប្រមាណ ៣កាន និង ២៧ដប ស្មើនឹង ៩៦.៥០លីត្រ និងម្សៅកាហ្វេ ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ៣កញ្ចប់ ស្មើនឹង ១.៥០ គីឡូក្រាម ៕
មតិយោបល់