ព័ត៌មានជាតិ

រថយន្តស៊េរីទំនើប HONGQI HS5 បានបុកជាមួយរថយន្ត RAV4 L ពីចំហៀងពេញទំហឹង រងការខូចខាតទាំងសងខាងយ៉ាងដំណំ

ភ្នំពេញ: កាលពីវេលាម៉ោង ២និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត ស្ថិតតាមបណ្ដោយផ្លូវព្រះនរោត្ដម កែងនិងផ្លូវ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

រថយន្តស៊េរីទំនើបម៉ាក HONGQI HS5 ពណ៌ស ពាក់ស្លាកលេខ កម្ពុជា XYL .1818 បើកបរដោយជនជាតិចិន។
រថយន្តម៉ាក RAV4L ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BB-3643 បើកបរដោយបុរសជាជនជាតិខ្មែរម្នាក់ និងអ្នករួមដំណើរ ៣នាក់ទៀត។

ដំណើររៀង៖ មុនពេលកើតហេតុគេឃើញរងគ្រោះ ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយផ្លូវខាងលើ រួចបត់ឆ្លងផ្លូវ១០៦ ខណ:នោះស្រាប់តែមានរថយន្តម៉ាក HONGQI HS5 កំពុងធ្វើដំណើរតាមដងផ្លូវនោះដែរ (ពីកើតទៅលិច) បានមកបុករថយន្ត RAV4L ពីចំហៀងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតតែម្ដង។

ក្រោយកើតហេតុ ភាគីទាំងសងខាងបាននិយាយយកតែត្រូវរៀងៗខ្លួន ទើបសមត្ថសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដូនពេញ ធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់