ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ឥណ្ឌូនេស៊ីចូលរួមយ៉ាងសកម្ម ក្នុងការដោះស្រាយជម្លោះសមុទ្រចិនខាងត្បូង

ឥណ្ឌូនេស៊ី: លោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo បានឱ្យដឹងនៅថ្ងៃ​អង្គារ​នេះថា ឥណ្ឌូនេស៊ី កំពុងចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយជម្លោះដែនទឹក នៅក្នុងសមុទ្រចិន​ខាងត្បូង។ នេះបើយោងតាមការ​ចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី១៦ សីហា ឆ្នាំ២០១៦។

តុលាការអាជ្ញាកណ្តាលមួយនៅក្នុងទីក្រុងឡាអេ បានសម្រេចកាលពីខែមុនថា ប្រទេសចិនគ្មានផ្លូវទឹកនៅ​ក្នុងប្រវត្តិសាស្រ្ តនិងបានរំលោភសិទ្ធិអធិបតេយ្យភាពរបស់ហ្វីលីពីននៅទីនោះ ពោលគឺតុលាការនេះ​បាន​កាត់ក្តីឲ្យហ្វីលីពីនឈ្នះចិន។ ការសម្រេចចិត្តនេះ បានធ្វើឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំងខឹងសម្បាយ៉ាងខ្លាំង ដែលបានច្រានចោលនូវសិទ្ធិអំណាចរបស់តុលាការ។

លោកបានថ្លែងថា «ប្រទេសឥណ្ឌូនេស៊ី ត្រូវបន្តចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយ​ជម្លោះ​នៅ​សមុទ្រចិនខាងត្បូង តាមរយៈការចរចាដោយសន្តិវិធី បន្ទាប់ពីសំដៅដោយផ្ទាល់ទៅនឹង​សេចក្តីសម្រេច​នេះ»​។

លោកបាននិយាយនៅក្នុងសុន្ទរកថាមួយ ចំថ្ងៃឯករាជជាតិរបស់ឥណ្ឌូនេស៊ីថា យើងបន្តជំរុញឱ្យមានដំណោះ​ស្រាយដោយសន្តិភាពដល់ជម្លោះអន្តរជាតិ។ ហើយលោកបានអំពាវនាវផងដែរឱ្យមានការធ្វើកំណែ​ទម្រង់​ប្រព័ន្ធតុលាការនិងប៉ូលិសដើម្បីជំរុញផ្នែកច្បាប់នៅក្នុងប្រទេសសេដ្ឋកិច្ចធំបំផុតនៅអាស៊ីអាគ្នេយ៍មួយនេះ៕

President Joko Widodo Indonesia's

មតិយោបល់