រថយន្ត VIGO បើកបុកម៉ូតូផ្ដាច់ជីវិតបុរសម្នាក់ភ្លាមៗ នៅកន្លែងកើតហេតុ

កំពង់ស្ពឺៈ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៧និង៣០នាទី មានករណីរថយន្តបុកម៉ូតូលើផ្លូវលេខ១៤០ ត្រង់ចំណុចភូមិបាក់ចិញ្ជៀន ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

រថយន្តម៉ាក VIGO ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ 02-2-0718 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ (ក្រោយកើតហេតុ រត់គេចខ្លួន) បើកបរពីទិសខាងជើងទៅទិសខាងត្បូង លុះមកដល់ចំណុចខាងលើ បានបុកម៉ូតូ ១គ្រឿង ម៉ាកអ៊ីស៊ីទ័រ ពណ៌ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ ម៉ី កុយ ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិទឹកលង២ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នា បណ្តាលអោយស្លាប់មនុស្ស ម្នាក់ (កន្លែងកើតហេតុ )។

ចំពោះវត្ថុតាងទាំង ២គ្រឿង រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគង ចំណែកសពតំកលទុកនៅពេទ្យចោមចៅ ដើម្បីរង់ចាំសាច់មកទទួលយកទៅធ្វើបុណ្យ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *