បាត់ដំបងៈ នៅថ្ងៃទី៧ ខែ កក្កដា ឆ្នាំ ២០២១ អនុវត្តតាម យោ បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរ បា លខេត្ត បាលខេត្តបាត់ដំ រួមទាំងយោបល់របស់លោកស្រីឧត្តមសេីយ៍ត្រី រស់ ជីវី ស្នងការរង ផែន ការងារប្រឆាំងការជួញដូរមនុស្សនិងការពារ អនីតិជន លោក ស គឹមឡុង អធិ ការ នគរបាលស្រុក មោងឬស្សី បានដឹកនាំធ្វេីការ នាំខ្លួនបុរសវ័យចំណាស់ម្នាក់ឈ្មោះ បូង ញឹម ភេទប្រុស អាយុ៦៦ឆ្នាំរស់នៅឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលស្រុកធ្វេីការសាកសួរ ទាក់ទងនឹងករណី រំ លោភសេពសន្ធវៈទៅលេីកុមារីជាអនីតិជន ។
សូមជម្រាបជូនថា នៅថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០ ២១ នេះសមត្ថកិច្ចនគរបាលបានទទួលពាក្យបណ្តឹង ពីស្រ្តីជាម្តាយរបស់កុមារីរងគ្រោះ ដែលក្នុងពាក្យបណ្តឹងបានរៀបរាប់ពីសកម្មភាពរបស់ជនស ង័្សយ ខាងលេី ថាបានចាប់រំលោភកូនស្រីរបស់ខ្លួន ដែលជាអនីតិជន ទេីបមានអាយុត្រឹមតែ ១៥ឆ្នាំប៉ុណ្ណោះកាលពីថ្ងៃទី៤ ខែ កក្កដា ឆ្នាំ ២០២១ ក្នុងខណៈ ដែលកូនស្រីរបស់គាត់ទៅឃ្វាលគោនៅ ចំណុច វាលស្រែក្នុងឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ ដំបង ហេីយសកម្មភាពនេះមិនត្រូវបាន ដឹងភ្លាមៗទេ ដោយសារជនសង័្សយគំរាមកំហែង មិន ឱ្យកូនស្រីគាត់និយាយ រហូតដល់ថ្ងៃទី៧ ខែ កក្កដា ឆ្នាំ ២០២១ ទេីបដឹង។
លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរ បាលស្រុក មោងឬស្សី បានបញ្ជាក់ថា នៅចំពោះមុខការសាកសួររបស់សមត្ថកិច្ចនគរបាល បុរសជាជនសង័្សយខាងលេី បានទទួលស្គាល់កំហុសត្រឹមតែបន្តុិចបន្តួចប៉ុណ្ណោះ ពោលគឺបានទទួលស្គាល់ថា រូបគាត់បានធ្វេីសកម្មភាពទៅលេីកុមារី នោះមែន តែមិនបានសម្រេចដល់ទីជម្រៅនោះទេ ដោយសារមានក្មេងៗឃ្វាលគោឃេីញ ឆោ ឡោឡេីង សកម្មភាពរបស់គាត់ត្រូវអាក់ខានទៅវិញ។
តែទោះជាយ៉ាងនេះក្តីពេលនេះជនសង្ស័យខាងលើ ត្រូវបាន នគរបាលស្រុកមោងឫស្សីក សាងសំណុំរឿងបញ្ជូនមកផែនជំនាញអនុវត្តតាម នីតិវិធីហេីយ៕
មតិយោបល់