ព័ត៌មានជាតិ

អបអរសាទរ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ក្រោយឈ្នះដាណឺម៉ាក ២ទល់នឹង១ ក្នុងម៉ោងបន្ថែម

(EURO 2020)៖ អបអរសាទរ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រការប្រកួតកីឡាបាល់ទាត់ពានរង្វាន់តំបន់អឺរ៉ុប ក្រោយឈ្នះដាណឺម៉ាក ២ទល់នឹង១ ក្នុងម៉ោងបន្ថែម
-ជំនួបនេះលេងបាន៣០នាទីដាណឺម៉ានាំមុខមុនដោយការទាត់បាល់ហ្វ្រីឃីករបស់កីឡាករ Mikkel Damsgaard
– តែនាទីទី៣៩ កីឡាករប្រធានក្រុមដាណឺម៉ាក Simon Kjaer ធ្វើឱ្យមានកំហុសចូលទីនៅពេលដែល Saka បញ្ជួនបាល់ឱ្យ Sterlingស៊ុត

 

– តង់ទី២ គ្មានក្រុមណាស៊ុតបញ្ចូលទីគ្នាទេ ទោះបីអង់គ្លេសដាក់សម្ពាធ និងគ្រប់គ្រងបាល់បានច្រើនក៏ដោយ
– ម៉ោងបន្ថែម១៥នាទីពីរដង (AET) នាទីទី១០៤ កីឡាករ Harry Kane ស៊ុតគ្រាប់ជ័យជម្នះឱ្យអង់គ្លេស បន្ទាប់ពីការស៊ុតបាល់ពិន័យយ១១ម៉ែត្រត្រូវទះចេញដោយអ្នកចាំទីដាណឺម៉ាក
– វគ្កផ្តាច់ព្រ័ត្ររំលងអាធ្រាតចូលថ្ងៃទី១២ ខែកក្កដា អង់គ្លេស ជួបជាមួយអ៊ីតាលី
– រយ:ពេល៥៥ឆ្នាំ អង់គ្លសមិនដែលឈ្នះពាននេះទេ

 

មតិយោបល់