ព័ត៌មានជាតិ

រថយន្តដឹកទឹកសុទ្ធរបស់ក្រុមហ៊ុន ហាយ-ធិច បើកធ្លាក់ប្រឡាយទាំងព្រឹក នៅខណ្ឌដង្កោ

ភ្នំពេញ: (ព័ត៌មានបឋម) នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ មានករណីរថយន្តដឹកទឹកសុទ្ធរបស់ក្រុមហ៊ុន ហាយ-ធិច បើកធ្លាក់ប្រឡាយ អណ្ដែតដបទឹកត្រៀបត្រាពេញក្នុងប្រឡាយទឹក បង្កការភ្ញាក់ផ្អើល ស្ថិតតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មូលហេតុ៖ មិនទាន់ដឹង។

ករណីនេះ ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យឃើញថា មិនប៉ះពាល់ដល់សម្បត្តិរដ្ឋ ក៏ឲ្យម្ចាស់រថយន្តហៅឡានស្ទូច យកទៅជួសជុលដោយខ្លួនឯង៕

មតិយោបល់