តាកែវៈ នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកក្តដា ឆ្នាំ២០២១ វេលាម៉ោង០៧និង៣០នាទីព្រឹក ក្រោមការចង្អុលបង្ហាញ ពីសំណាកឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំទាំង១២ បានឡើងរុករកកាប់ដុតបំផ្លាញដំណាំកញ្ឆា ដែលជនខិលខួចលួចដាំខុសច្បាប់ បានចំនួន១២ទីតាំង អាងស្តុបទឹក០៧ នៅចំណុចដុបដាដំរីលេង ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ដែលមានផ្ទៃដីប្រមាណ២៧៨១ម៉ែត្រការ៉េ ។
បច្ចុប្បន្នកម្លាំងជំនាញ កំពុងបន្តស្រាវជ្រាវស្វែងរកម្ចាស់ អ្នកដាំដំណាំកញ្ឆា ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕
មតិយោបល់