ព័ត៌មានជាតិ

បុរសម្នាក់បើកម៉ូតូសណ្តោងរ៉ឺម៉ក បុកគូទរថយន្ត ពីក្រោយបណ្តាលឱ្យស្លាប់នៅកន្លែតកើតហេតុ

កំពង់ស្ពឺ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៤នឹង៤០នាទី នៅលើផ្លូវជាតិលេខ៤១ ចំណុចភូមិព្រៃត្បែង ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណីរវាងម៉ូតូបុករថយន្តពីក្រោយ ដែលកំពុងបើកបរស្របទិសគ្នា។

សមត្ថកិច្ចបានឱ្យដឹងថាមុនពេលកើតហេតុមានម៉ូតូអូសរ៉ឺម៉ក០១គ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ស គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ហ៊ន នុត ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិត្រពាំងខ្នា ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងត្បូងឆ្ពោះមកទិសខាងជើង លុះដល់ចំណុចកើតហេតុបានបុកគូថរថយន្ត០១គ្រឿង ម៉ាក Hyundai ពណ៌ខៀវ ពាក់ផ្លាកលេខកំពង់ធំ 2A-2605 ដែលកំពុងបើកបរពីមុខស្របទិសគ្នា ក្រោយពេលកើតហេតុអ្នកបើកបរបានរត់គេចខ្លួន បណ្ដាលឲ្យអ្នកបើកបររ៉ឺម៉កស្លាប់នៅនឹងកន្លែងកើតហេតុ។

សមត្ថកិច្ចបន្តថាវត្ថុតាងទាំង០២ខាងលើផ្នែកជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី ៕

មតិយោបល់