ព័ត៌មានជាតិ

បុរសម្នាក់បើកបរម៉ូតូមិនប្រកាន់ស្ដាំបុករថយន្ត បណ្ដាលឲ្យស្លាប់

សៀមរាប: ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៨និង៣០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ត្រង់ចន្លោះ បង្គោលគីឡូលេខ៣០៥-៣០៦ ផ្លូវជាតិលេខ៦ ស្ថិតនៅភូមិជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប រវាង ម៉ូតូនិងរថយន្ត។

ម៉ូតូម៉ាក ហុងដា ឌ្រីម ស៊ររីឆ្នាំ 2018 ពណ៌ខ្មៅ ស្លាកលេខ សៀមរាប 1Z 2748 បើកបរដោយ ឈ្មោះ ជា សុខជាតិ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិត្រាង ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បើកបរមានទិសដៅពីលិចទៅកើត
បុកនិង រថយន្តម៉ាកហាយឡែនដឺ ពណ៌ ទឹកប្រាក់ ស្លាកលេខ សៀមរាប 2B 04 09 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរមានទិសដៅពីកើតទៅលិច អ្នកបើកបរម៉ូតូរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ ក្រោយមកក៏ស្លាប់នៅមន្ទីរពេទ្យ សពប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នកបើកបររថយន្ត គេចខ្លួនបាត់៕

មូលហេតុ៖ អ្នកបើកបរម៉ូតូមិនប្រកាន់ស្ដាំ៕

មតិយោបល់