ព័ត៌មានជាតិ

Ross Barkley ក្លាយជាគោលដៅរបស់ Newcastle

 

បរទេស៖ The Atheletic នៅថ្ងៃនេះបានចេញផ្សាយថាក្លឹប Newcastle បានកំពុងត្រៀមខ្លួនរួចជាស្រេចហើយដើម្បីចរចានាំយកកីឡាករខ្សែបម្រើ Ross Barkley ពីក្លឹបតោខៀវ Chelsea នៅរដូវក្តៅនេះ។

លោក Steve Bruce គ្រូបង្វឹករបស់ Newcastle បានបញ្ជាក់ពីផែនការរបស់លោកក្នុងការដាក់បន្ថែមកីឡាករវ័យ២៧ឆ្នាំរូបនេះចូលទៅក្នុងក្រុមរបស់គាត់ប្រសិនបើគាត់មិនអាចនាំយកកីឡាករ Joe Willock បានពីកាំភ្លើងធំ Arsenal ទេនោះ។

គួរឲ្យដឹងដែរថា Barkley កាលពីរដូវកាលមុន២០២០-២០២១បានចំណាយពេលពេញមួយរដូវកាលក្នុងលក្ខខណ្ឌខ្ចីជើងលេងជាមួយនឹងក្លឹប Aston Villa ប៉ុន្តែជឿជាក់ថានឹងមិនស្ថិតនៅក្នុងផែនការរដូវកាលថ្មីក្រោមការដឹកនាំរបស់គ្រូបង្វឹកតោខៀវ Chelsea លោក Thomas Tuchel នោះទេ៕

មតិយោបល់