ព័ត៌មានជាតិ

រន្ទះបាញ់ក្មេងប្រុសម្នាក់ បណ្តាលឲ្យស្លាប់ នៅកណ្ដាលវាលស្រែ

តាកែវៈ នៅរសៀលថ្ងៃទី០៧ ខែកក្ដដា ឆ្នាំ២០២១ មានករណីក្មេងប្រុសម្នាក់ ទៅឃ្វាលគោលនៅវាលស្រែ ខណៈមេឃភ្លៀង បណ្តាលឲ្យរន្ទះបាញ់ស្លាប់ នៅខាងកើតផ្ទះប្រហែល ៦០០ម៉ែត្រ ស្ថិតក្នុងភូមិស៊ីស្លាកើត ឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត ខេត្តតាកែវ ។

សពក្មេងរងគ្រោះឈ្មោះ ណូយ លីហេង អាយុ០៧ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ ។

មូលហេតុ៖ ទៅឃ្លាលគោស្របពេលមេឃកំពុងភ្លៀង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ សាកសពក្មេងរងគ្រោះខាងលើ រួចបញ្ជាក់ថា ពិតជាស្លាប់ដោយសារត្រូវរន្ទះបាញ់ប្រាកដមែន ទើបអនុញ្ញាតឲ្យសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់