ព័ត៌មានជាតិ

ប្រុងប្រយ័ត្នបងប្អូន! រកឃើញទឹកក្រូច ខូចគុណភាព នៅផ្សារគីឡូពីរ ខេត្តស្ទឹងត្រែង

ស្ទឹងត្រែង: នៅថ្ងៃច័ន្ទ ៤កើត ខែចេត្រ ឆ្នាំចសំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងគណ:កម្មការផ្សារ បានចុះត្រួតពិនិត្យ ម្ហូបនៅផ្សារគីឡូពីរ ខេត្តស្ទឹងត្រែង។

ក្នុងសកម្មភាពត្រួតពិនិត្យនោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យ រកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ ផលិតផលម្ហូបអាហារផងដែរ ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញ ទឹកក្រូច ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ១៨២ ដប ស្មើនឹង ៧០ គីឡូក្រាម ហើយមន្ត្រីជំនាញបានធ្វើកំណត់ហេតុ ដកហូតទំនិញទាំងនោះ រក្សាទុកដើម្បីដុតកម្ទេចចោលនៅពេលក្រោយ។

ទន្ទឹមនេះដែរ មន្ត្រីសាខាកាំកុងត្រូល បានពន្យល់ណែនាំ ផ្សព្វផ្សាយ អប់រំ អំពី សុវត្ថិភាពចំណីអាហារ និងអនុវត្តទៅតាមច្បាប់ ស្តីពី ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ៕

មតិយោបល់