ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូជ្រុលបុករថយន្ត ហាយឡែនឌែរ បណ្តាលឲ្យស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ

សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់បានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបុករថយន្ត ។ ហេតុការណ៍គ្រោះថ្នាក់ បានកើតឡើងកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២០និង៣០នាទី ត្រង់ចន្លោះបង្គោលគីឡូលេខ ៣០៥-៣០៦ ផ្លូវជាតិលេខ៦ ស្ថិតនៅភូមិជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការ នៃអធិការដ្ឋាននគរបាលស្រុក ប្រាសាទបាគង បានឱ្យដឹងថា មានម៉ូតូម៉ាកហុងដាឌ្រីម ផលិតឆ្នាំ២០១៨ ពណ៌ខ្មៅ ស្លាកលេខ សៀមរាប 1Z-2748 បើកបរដោយ ឈ្មោះ ជា សុខជាតិ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិត្រាង ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បើកបរមានទិសដៅពីលិចទៅកើត ហើយជ្រុលទៅបុកនិងរថយន្តម៉ាក ហាយឡែនឌែរ ពណ៌ទឹកប្រាក់ ស្លាកលេខ សៀមរាប 2B-0409 អ្នកបើកបរ (មិនស្គាល់អត្តសណ្ណាញ) បើកបរមានទិសដៅពីកើតទៅលិច បណ្តាលអោយអ្នកបើកបរម៉ូតូរបួសធ្ងន់ ហើយបានស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យ ។ ចំណែក អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះវាស់វែង និងប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់