ព័ត៌មានជាតិ

សាខាកាកបាទក្រហមខេត្ត ចែកអំណោយ ដល់ពលរដ្ឋខ្វះស្បៀង នៅសង្កាត់ទឹកថ្លា

បន្ទាយមានជ័យៈ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហម កម្ពុជា ខេត្តបន្ទាយមានជ័យ លោកលី សារី កាលពីទី១៥ ខែសីហា ឆ្នាំ២០១៦ បានដឹកនាំក្រុមការងារ នាំអំណោយសាខាកាកបាទក្រហម ចែកជូនដល់លំនៅដ្ឋានប្រជាពលរដ្ឋ ខ្វះស្បៀង ចំនួន៨គ្រួសារ ក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ជាមួយ និងការនាំអំណោយ ចែកជួនពលរដ្ឋក្រីក្រខាងលើ លោកលី សារី មានប្រសាសន៍ថា ដោយមានការ គិតគូរយ៉ាងយកចិត្តទុកដាក់លើ សុខទុក្ខប្រជាពលរដ្ឋ ដែលជួបការលំបាក ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាក់ស្តែងថ្ងៃ នេះបន្ទាប់ពីទទួលបាន របាយការពីការ ខ្វះខាតខាងលើ លោកបានដឹកនាំ ក្រុមការងារ សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ នាំអំណោយចែកជូន ប្រជាពលរដ្ឋ ក្រីក្រដាច់ស្បៀងចំនួន៨គ្រួសារ ដោយផ្ទាល់ ក្នុង១គ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម មី១កេះតូច ត្រីខ១០កំប៉ុង សាប៊ូម្សៅ១ គីឡូក្រាម ប្រេងឆា១លីត្រ ទឹកត្រី៣ដប ទឹកស៊ីអ៊ីវ៣ដប សារុង១ ក្រមា១ មុង១ ភួយ១ កម្រាល ស១ដុំ ទឹកដោះគោខាប់២កំប៉ុង ស្ករស១គីឡូក្រាម និងថវិកា ៥ម៉ឺនរៀល ។

ជាមួយគ្នានោះលោក បានស្នើដល់ក្រុមការងារ មូលដ្ឋាននិងបងប្អូន ជិតខាងជួយមើលថែ និងរាយការណ៍ បន្តទៀត។ ឆ្លើយតបនឹងការនាំ អំណោយខាងលើ ប្រជាពលរដ្ឋទាំង៨គ្រួសារ មានចិត្តសប្បាយរីករាយ រំភើបក្រៃលែង រកអ្វីផ្ទឹមពុំបានហើយ បានថ្លែងអំណរគុណ ចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន តាមរយៈលោក លី សារី ដែលតែងគិតគូរពី សុខទុក្ខរបស់ពួកគាត់ ក៏ដូចជាពលរដ្ឋ ជួបការលំបាកនានា ៕

IMG_4955 IMG_4958

មតិយោបល់