ព័ត៌មានជាតិ

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ករណីជួញដូរថ្នាំញៀន

ភ្នំពេញ: សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន កាលពីម៉ោង០៣និង ៣០នាទីរសៀលថ្ងៃទី០៩ ខែកក្តដា ឆ្នាំ២០២១ នៅចំណុចក្រុម១៤ ភូមចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សមត្ថកិច្ច ឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន៖ ១.ឈ្មោះ មាស មករា អាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យរាជធានី មុខរបរកម្មករ ។ ២.ឈ្មោះម៉ៅ ម៉ារុង អាយុ១៩ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានី មុខរបរកម្មករ ។ ៣.ឈ្មោះ លី សុខឡំ អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មុខរបរកម្មករ ។

វត្ថុតាដកហូតរួមមាន៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ០៩ (ប្រាំបួន) កញ្ចប់ ជារបស់ជនសង្ស័យឈ្មោះ លី សុខឡំ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការនគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់