(ឌូស្ហាន់បេ)៖ គ្រោះរញ្ជួយដីកម្រិត ៥.៩រ៉ិចទ័របានវាយប្រហារលើតំបន់ភាគខាងជើងនៃប្រទេសតាហ្ស៊ីគីស្ថាន នៅថ្ងៃសៅរ៍ ទី១០ ខែកក្កដា ដោយបណ្ដាលឱ្យមនុស្ស ៥នាក់បានស្លាប់ និង២នាក់ទៀតរងរបួស។ នេះបើតាមអាជ្ញាធរតាហ្ស៊ីគីស្ថាន។
អាជ្ញាធរសង្រ្គោះបន្ទាន់របស់ប្រទេសតាហ្ស៊ីគីស្ថានបានឱ្យដឹងថាជនរងគ្រោះទាំង៥នាក់ និងអ្នករងរបួសខាងលើ គឺជាប្រជាជនរស់នៅក្នុងភូមិ Langari Shoh នៃតំបន់ Tojikobod ហើយផ្ទះ១៩ខ្នង ក៏បានរងការខូចខាតផងដែរ។
បើតាមមជ្ឈមណ្ឌលឃ្លាំមើលគ្រោះរញ្ជួយដីអឺរ៉ុប (EMSC) គ្រោះរញ្ជួយដីនេះបានកើតឡើងនៅចម្ងាយ ១៧០គីឡូម៉ែត្រពីភាគអាគ្នេយ៍ទីក្រុង Khujand និងមានជម្រៅរញ្ជួយទៅក្នុងដី ៩គីឡូម៉ែត្រ៕
មតិយោបល់