ព័ត៌មានសិល្បៈ និងកម្សាន្ត

កោះហាវ៉ៃបានក្លាយជារដ្ឋទី ៥០ ផ្លូវការរបស់អាមេរិកនៅពេលណា?

 

 

កោះហាវ៉ៃដែលត្រូវបានប្រវត្តិសាស្ត្រជឿជាក់ថាមានវត្តមាននៃជនជាតិដើម Polynesian ដំបូងកាលពីដើមទសវត្សទី៨ និងបានបន្តរស់នៅទីនោះរហូតដល់ទសវត្សទី ១៨ ជាពេលដែលក្រុមអ្នកជំនួញជនជាតិអាមេរិកបានមកដល់កោះបើទោះបីជាគ្រានោះប្រទេសចិនជាអ្នកទទួលបានចាប់យកផលប្រយោជន៍ជាច្រើនមុនរួចទៅហើយក្តី។

ដើមទសវត្សឆ្នាំ ១៨៣០ ឧស្សាហកម្មផលិតស្ករសត្រូវបានណែនាំទៅឲ្យពលរដ្ឋនៅលើកោះហាវ៉ៃពីសំណាក់ក្រុមអ្នកជំនួញអាមេរិកហើយបន្តបន្ទាប់មកសូម្បីតែនយោបាយវប្បធម៍និងសេដ្ឋកិច្ចរបស់ពលរដ្ឋដែលរស់នៅលើកោះនោះក៏ត្រូវបានទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីប្រទេសអាមេរិក។

នៅក្នុងកំឡុងសង្គ្រាមលោកលើកទី ២ កោះហាវ៉ៃត្រូវបានរៀបចំដើម្បីដាក់ចូលឈ្មោះជារដ្ឋផ្លូវការរបស់សហរដ្ឋអាមេរិកប៉ុន្តែត្រឹមបានក្លាយទៅជាការដាក់បញ្ចូលលួចលាក់សិនមិនឲ្យមានអ្នកណាដឹងឡើយជាពិសេសនៅក្នុងគ្រាដែលជប៉ុនបានបើកការវាយប្រហារយ៉ាងភ្ញាក់ផ្អើលមកលើទីក្រុង Peal Harbor នាខែធ្នូឆ្នាំ ១៩៤១។

ផែនការដាក់បញ្ចូលកោះហាវ៉ៃជារដ្ឋផ្លូវការត្រូវបានអូសបន្លាយរហូតមកដល់ ខែមិថុនា ឆ្នាំ១៩៥៩ ទើបពលរដ្ឋហាវ៉ៃនាំគ្នាធ្វើការបោះឆ្នោតជាសកលមួយក្នុងការទទួលយករដ្ឋបាលរបស់ប្រទេសអាមេរិកហើយជាលទ្ធផលនា ថ្ងៃទី២១ខែសីហា កោះមួយនេះត្រូវបានប្រកាសជាផ្លូវការទៅកាន់ពិភពលោកថាគឺជារដ្ឋទី ៥០ របស់អាមេរិកនិងបានទាំងផ្លាស់ប្តូរចំនួនផ្កាយរបស់ទង់ជាតិអាមេរិកផងដែរ៕

 

 

មតិយោបល់