សៀមរាបៈ មានករណីជនបរទេសម្នាក់បានស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ស្ថិតនៅភូមិ មណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប ខេត្តសៀមរាប។
ជនរងគ្រោះមានឈ្មោះ ROMANOVALEKSANDR ភេទប្រុស កើតថ្ងៃទី១៨ ខែតុលា ឆ្នាំ១៩៧៦ ជនជាតិរុស្ស៊ីកាន់លិខិតឆ្លងដែនលេខ៧៥៩៣៣៦២៣២ ជាភ្ញៀវទេសចរណ៍ ចូលមកព្រះរាជាណាចក្រកម្ពុជាថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត តាមរយៈក្រុមហ៊ុនទេសចរណ៍VELES AMAZING ស្នាក់នៅបន្ទប់លេខ៣០១ សណ្ឋាគារMARVELBOUTIQUE ស្ថិតនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
តាមការសាកសួរបំភ្លឺពីប្រពន្ធបានឲ្យដឹងថានៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃខែឆ្នាំដដែល ប្តីខ្ញុំបាននាំខ្ញុំមកងូតទឹកអាងហែលលេងបានប្រហែលជា២៥នាទី ហើយឡើងមកអង្គុយលើកៅអីមាត់ស្រះជិតគ្នាបានប្រហែលជា៥នាទី ប្តីរបស់ខ្ញុំគាត់បានធ្លាក់ដួលពីរលើកៅអីដោយមិនដឹងខ្លួនប្រហែលម៉ោង៩យប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ បានដឹកតាមម៉ូតូយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ពេលទៅដល់ក្រុមគ្រូពេទ្យបានជួយសង្គ្រោះបឋមនឹងបានបញ្ជាក់ថាជនរងគ្រោះបានស្លាប់ហើយ។
តាមការពិនិត្យសាកសពនៅលើខ្លួនសពពុំមានស្នាកស្នាមអាអ្វីដែលគួរឲ្យកត់សម្គាល់ឡើយ។ការសន្និដ្ឋានពីលោកវិជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការខេត្តបានឲ្យដឹងថាសពស្លាប់ដោយសារ(ដាច់សសឈាមក្នុងខួរក្បាល) ហើយពេលនេះសពត្រូវបានយកទៅរក្សាទុកនៅមន្ទីពេទ្យខ្មែរសូវៀតភ្នំពេញរង់ចាំក្រុមគ្រួសារមកទទួលយក៕
មតិយោបល់