នារីបោកអ៊ុតម្នាក់ មានអាការៈមិនស្រួលខ្លួន ត្រូវមិត្តភក្ដិហៅកង់បីដឹកយកទៅមន្ទីរពេទ្យ ប៉ុន្តែអកុសលដាច់ខ្យល់ស្លាប់តាមផ្លូវ

ភ្នំពេញៈ កាលពីវេលាម៉ោង ១២និង១៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ មានករណីនារីម្នាក់ស្លាប់លើកង់បី ខណៈបញ្ជូនទៅមន្ទីរពេទ្យ ស្ថិតនៅតាមបណ្តោយផ្លូវ៦២ ចំណុចជិតនិងផ្សារសាមផាន់ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ប៉ៅ ស្រច ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរ អ្នកបោកអ៊ុត មានស្រុកកំណើត នៅភូមិត្រាំខ្នា ឃុំត្បែក ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ដំណើររឿង៖ ដំបូងឡើយដោយនារីរងគ្រោះខាងលើ មានអាការៈស្លេកស្លាំង និងមិនស្រួលខ្លួន បន្ទាប់មកត្រូវបានមិត្តភ័ក្កិហៅកង់បីឲ្យមកដឹកយកនារីរងគ្រោះខាងលើ ទៅមន្ទីពេទ្យដើម្បីជួយសង្រ្គោះ ខណៈពេលដឹកដល់ពាក់កណ្តាលផ្លូវ ដោយស្ថានភាពអាការៈជំងឺធ្ងន់ធ្ងរពេក ស្រាប់តែដាច់ខ្យល់នៅលើកង់បីតែម្តង រួចម្ចាស់កង់បីក៏បានដឹកសពនារីរងគ្រោះខាងលើ ត្រឡប់មកផ្ទះវិញ និងរាយការណ៍ប្រាប់ទៅខាងសមត្ថកិច្ចមូលដ្ឋានឲ្យដឹងភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចពិនិត្យទៅលើសពជនរងគ្រោះ បញ្ជាក់ថា ស្លាប់ដោយសារតែមានជំងឺ ក៏ធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *