ព័ត៌មានជាតិ

ប្រទេសវៀតណាមបានប្រកាសពីការរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ក្នុងសហគមន៍ចំនួន ៦៥៩ ករណីនៅក្នុងតំបន់ចំនួន ៩ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ

បរទេស៖ ប្រទេសវៀតណាមបានប្រកាសពីការរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ក្នុងសហគមន៍ចំនួន ៦៥៩ ករណីនៅក្នុងតំបន់ចំនួន ៩ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដោយនាំឲ្យករណីឆ្លងសរុបឡើងដល់ ២៦,៩៣០ ករណី ។

ក្នុងចំណោមករណីឆ្លងថ្មីនេះ គ្រាន់តែទីក្រុងហូជីមិញ មានអ្នកឆ្លងរហូតដល់ទៅ ៥៤៤ ករណី ហើយ ក្នុងនោះ ៣៦៨ ករណីរកឃើញក្នុងតំបន់ធ្វើចត្តាឡីស័ក និងតំបន់បិទខ្ទប់ ខណៈ ១៧៥ ករណីផ្សេងទៀត មិនមានប្រភពច្បាស់លាស់នៃការចម្លងឡើយ ។

កាលពីថ្ងៃទី ២៧ ខែមេសា នៅពេលរលកឆ្លងថ្មីចាប់ផ្តើមនៅក្នុងប្រទេសវៀតណាម ការឆ្លងត្រូវបានកត់ត្រានៅក្នុងទីក្រុង និងខេត្តចំនួន ៥៨ ក្នុងចំណោមទីក្រុង និងខេត្តទាំង ៦៣ របស់ប្រទេសវៀតណា ខណៈទីក្រុងហូជីមិញ មានករណីឆ្លងច្រើនជាងគេគឺ ១៣,២០២ ករណី ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអាទិត្យ ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ក្នុងសហគមន៍ចំនួន ១,៨៩៧ ក្នុងនោះ ១,៥៨៦ ជាករណីនៅក្នុងទីក្រុង ហូជីមិញ ៕

មតិយោបល់