ព័ត៌មានជាតិ

រថយន្តស៊េរីទំនើប MG ស្លាកលេខ 2BM-0902 ត្រូវឡានឃ្លប់បុកពីក្រោយ ខូចខាតយ៉ាងដំណំ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលរថយន្តឃ្លប់ដឹកទំនិញ បើកបរលឿនជ្រុលទៅបុកគូទរថយន្តស៊េរីទំនើបម៉ាក MG បណ្តាលឲ្យរងការខូចខាត ចំហៀងខាងក្រោយយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០១និង៣០នាទីរសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ទល់មុខខ្លោងទ្វារវត្តព្រៃស្ពឺ ចំណុចផ្លូវឆ្លងក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក MG ដែលពាក់ស្លាកលេខភ្នំពេញ 2BM-0902 ដែលធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង រហូតមកដល់ចំណុចកើតហេតុ ដែលជាចំណុចផ្លូវឆ្លងផង ស្របពេលនោះក៏មានរថយន្តឃ្លប់ដឹកទំនិញ ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AB-9301 បើកស្របទិសមកពីក្រោយ សង្ស័យហ្រ្វាំងមិនទាន់ទើប បណ្តាលឲ្យបុកស្តុបចំហៀងខាងក្រោយ ផ្នែកខាងឆ្វេងរងការខូចខាត ខ្ទេចស្តុបនិងសាច់រថយន្ត រួញគាបជាប់និងសម្បកកង់តែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងគូសវាស យកដាក់អែបខាង និងឲ្យភាគីទាំងសងខាងដោះស្រាយគ្នា មួយជំហ៊ានសិនមុននិងរាយការណ៍ ទៅផ្នែកជំនាញចរចណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែន ចុះវាស់វែងយកដើម្បីដោះស្រាយបន្ត ៕

មតិយោបល់