ព័ត៌មានជាតិ

សាកសពស្រ្តីម្នាក់ ត្រូវគេប្រទះឃើញស្លាប់អណ្តែតទឹក តាមដងស្ទឹងសង្កែ

បាត់ដំបង: (ព័ត៌មានបឋម) នៅវេលាម៉ោង០៧ និង៥០នាទីព្រឹកថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១ មានករណីប្រទះឃើញ សាកសពស្រ្តីម្នាក់ ត្រូវគេប្រទះឃើញស្លាប់អណ្ដែតទឹក តាមដងស្ទឹងសង្កែ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ករណីខាងលើនេះ មិនទាន់ដឹងមូលហេតុពិតប្រាកដនោះទេ ។ ជនរងគ្រោះមានឈ្មោះ ចែ ដា ពាក់អាវ ពណ៌ខ្មៅ ។ ខណ:នេះកម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុ ដើម្បីធ្វើការពិនិត្យ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់