ព័ត៌មានជាតិ

ប៉ូលិស​កំពុង​ស្វែង​បុរស ដែល​ខ្វះ​លុយ​តែ​ចង់បាន​ស៊ី​ហ្គា ដោយ​វាយ​អ្នកលក់​

​ប៉ូលិស​នៅ​ក្នុង​សហរដ្ឋអាមេរិក ក្នុង​រដ្ឋ Colorado ត្រូវ​បាន​កំពុង​ស្វែងរក​បុរស​ម្នាក់ ដែល​មាន​កម្ពស់ ៦ ហ្វូង ស្មើ​និង ១៨២ សង់ទីម៉ែត្រ ពាក់អាវ​ពណ៌​ខៀវ នេះ​បើ​តាម​សេចក្តីប្រកាស​របស់​ស្ថានីយ៍ទូរទស្សន៍ CCTV ចេញផ្សាយ នោះ​។​​ស្ត្រី​រងគ្រោះ​មាន​វ័យ ២៣ ឆ្នាំ ឈ្មោះថា Yadira Lara ដែលជា​អ្នក​ធ្វើការ​នៅក្នុង​ហាង Extra Mile នៅក្នុង​តំបន់ Lakewood រដ្ឋ Colorado ។​

​បុរស​រូប​នោះ​បាន​វាយ​ទៅ​លើ​មុខ​ជន​គ្រោះ ខណៈ​ដែល​នាង និយាយថា កាត់​ត្រូវការ​ប្រាក់​ច្រើន​ជាង​នេះ មុន​នឹង​ចេញពី​ហាង​នេះ ស្រប​ពេល​បុរស​រូប​នោះ​មានតែ ២៥ ផោន ដើម្បី​ទិញ បារី​ស៊ី​ហ្គា តែ​មិន​គ្រប់​។​ទោះបីជា​អ្នក​បម្រើ​ប្រាប់​យ៉ាងណា ក៏​បុរស​រូប​នោះ បាន​ឆ្លើយ​តប​មក​វិញ ថា​គាត់​មាន​តែ​ប៉ុណ្ណឹង និង​ទទូច​ចង់បាន​បារី ។ នាង Yadira Lara បាន​បន្ត​ប្រាប់​ដល់ NBC 4 News ថា អ្វី​គ្រប់​យ៉ាង​កើតឡើង​យ៉ាង​ឆាប់រហ័ស ដោយ​មិន​នឹក​ស្មាន​តែ​បុរស​រូប​នោះ ហាន​វាយ​នាង​ឡើយ ដោយ​ហក់​វាយ​មួយ​ទំហឹង​ចំ​កណ្តាល​ភ្នែក​របស់​នាង ៕
2013-10-01_215530
​ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់