ព័ត៌មានជាតិ

ជនសង្ស័យ០២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីលួចគាស់ផ្ទះយកសម្ភារៈ

ភ្នំពេញ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១១ និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលមិត្តភាព បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីលួចមានស្ថានទម្ងន់ទោស (គាស់ផ្ទះលួចយកសម្ភារ:) ស្ថិតនៅត្រង់ចំណុចផ្ទះលេខ១២៦Eo ផ្លូវ១៣៤ ភូមិ៣ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

មន្រ្តីនគរបាលខណ្ឌ៧មករា បានឲ្យដឹងថា ជនសង្ស័យចំនួន០២នាក់៖
១-ឈ្មោះ ហៀង សារុន ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅ មិនពិតប្រាកដ មុខរបររើសអេតចាយ (មានសារធាតុញៀន) ។
២-ឈ្មោះ ពៅ ចាន់ថន ភេទប្រស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួល ផ្សារឌុយម៉ិច សង្កាត់មនោរម្យ ខណ្ឌ៧មករា (មានសារធាតុញៀន) ។ ជនរងគ្រោះ ១-ឈ្មោះ ដៅ ឆេង ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរលក់ដូរ នៅផ្ទះលេខ៦២ ផ្លូវ១១ បូរីជីបម៉ុង សង្កាត់ភ្នំពេសថ្មី ខណ្ឌសែនសុខ រាជធានីភ្នុំពេញ ។ ២-ឈ្មោះទ្រី សៀងហាក់ ភេទប្រុសអាយុ៤៣ឆ្នាំ មុខរបរបើកបររថយន្ត នៅផ្ទះលេខ៨៨ ផ្លូវលំ សង្កាត់ចោមចៅ៣ ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ ។

សម្ភារ:បាត់បង់នៅក្នុងផ្ទះជនរងគ្រោះឈ្មោះ ដៅ ឆេង រួមមាន ៖
-ម៉ាស៊ីនត្រជាក់ ៧គ្រឿង
-កុំព្យូរទ័រ ៣គ្រឿង
-ទ្វារឈើរ ៧សន្លឹក ។

សម្ភារ:បាត់បង់នៅក្នុងផ្ទះជនរងគ្រោះឈ្មោះ ទ្រី សៀងហាក់ រួមមាន ៖
– កូនសោរជញ្វៀនចំនួន ៣
-ម៉ាឡេត ១
-ដែកកាប់ ១ ។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនមកអធិការដ្ធាននគរបាលខណ្ឌ៧មករា កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់