បរទេស៖ កីឡាករខ្សែការពារបារាំង Clement Lenglet ដែលទើបតែបានចំណាយពេលត្រឹមតែ១រដូវកាលប៉ុណ្ណោះ២០២០-២០២១ជាមួយនឹងក្លឹបយក្សអេស្បាញ Barcelona នោះ
ត្រូវបានគេជឿជាក់ថានឹងអាចធ្វើការចាកចេញពីទីនេះហើយទាំងតម្លៃខ្លួនទាបជាងមុន។
ប្រភពដដែលបានសរសេរទៀតថាក្នុងនោះក្លឹប Everton គឺជាអ្នកដែលកំពុងតាមដាននិងមានបំណងចង់បានកីឡាកររូបនេះយ៉ាងខ្លាំងហើយសង្ឃឹមថាគ្រូបង្វឹកថ្មីលោក Rafa Benitez នឹង
អាចសម្រេចការងារនេះបានជាក់ជាមិនខាន។
កីឡាករ Lenglet វ័យ២៦ឆ្នាំរូបនេះត្រូវបានគេមើលឃើញបានធ្លាក់ស្ថិតនៅក្រោមការរិះគន់យ៉ាងខ្លាំងក្លាពីសំណាក់អ្នកគាំទ្ររបស់ក្លឹបកាលពីរដូវកាលមុនជាពិសេសក្នុងការបង្ហាញប្រកួតចុងក្រោយនៃ
រដូវកាលហើយពេលនេះក្លឹបបានសម្រេចចិត្តហើយនឹងត្រូវតែលក់គាត់ចេញទោះក្នុងតម្លៃធូរថ្លៃជាងមុនក្តី។
គួរឲ្យដឹងដែរថាគ្រូបង្វឹកថ្មីលោក Benitez ធ្លាប់បាននិយាយមកហើយថាលោកមិនសូវមានជំនឿជាមួយនឹងប្រព័ន្ធការពារបច្ចុប្បន្នរបស់ក្លឹបនោះទេដែលមានន័យថាលោកនឹងត្រូវតែរៀបចំការងារកែប្រែ
និងថែមថយខ្សែការពាររបស់ក្លឹបជាមិនខាននៅរដូវក្តៅនេះ៕
មតិយោបល់