ព័ត៌មានជាតិ

សមត្ថកិច្ចចម្រុះបង្ក្រាបគ្រឿងក្នុងជ្រូក១០តោននាំចូលពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតខុសច្បាប់

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបាលឲ្យដឹងថា សមត្ថកិច្ចចម្រុះបានបង្ក្រាបគ្រឿងក្នុងជ្រូកប្រមាណ១០តោននាំចូលពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតល្មើសច្បាប់ដឹកតាមរថយន្តធុនធំរបស់ថៃនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចស្តង់ត្រីក្រោយអគារផ្កាយ៣ ក្នុងភូមិក្បាលស្ពាន១ សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលសត្វខេត្តបន្ទាយមានជ័យបានប្រាប់ថា កម្លាំងរបស់លោកសហការគ្នាជាមួយនគរបាលប្រឆាំងសេដ្ឋកិច្ចបទល្មើសខេត្តកម្លាំងជលផលខេត្តបានបង្ក្រាបផលិតផលសត្វដែលលួចនាំចូលពីប្រទេសថៃមានសាច់ជ្រូក៨០កេសនិងមានសាច់មាន់ឆ្អឹងមានច្រើនទៀតសរុបទំងន់ប្រហែលជា១០តោន។

លោក ហ៊ុយ​ ទូច បានបញ្ជាក់ថាផលិតផលសាច់ជ្រូកដែលសមត្ថកិច្ចចម្រុះធ្វើការបង្ក្រាបនេះ៖ទី១-គឺពុំមានច្បាប់អនុញ្ញាតចេញពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងអគ្គនាយកដ្ឋានហើយមួយវិញទៀតទាក់ទងទៅនិងការដឹកជញ្ជូនគឺមិនត្រឹមត្រូវតាមបទដ្ឋានគតិយុត្តនៃច្បាប់សុខភាពសត្វនិងផលិតកម្មសត្វនិយាយរួមការដឹកខុសលក្ខណៈបច្ចេកទេសនៃការវិញខ្ចប់ដែលធ្វើឲ្យផលិតផលទាំងនេះខូចគុណភាពប៉ះពាល់សុខភាពប្រជាពលរដ្ឋយកទៅទទួលទាន។

លោកហ៊ុយទូចបញ្ជាក់ទៀតថាផលិតផលគ្រឿងក្នុងជ្រូកឆ្អឹងមាន់ទាំងនេះដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យគឺប្រមូលយកទៅដុតកម្ទេចចោលដោយមិនមានការលើកលែងនោះទេ។ប៉ុន្តែមុនដុតកម្ទេចចោលត្រូវយកសំណាកមកវិភាគរកសារធាតុគីមីដែលបំផ្លាញសុខភាពជាមុនសិនបន្ទាប់មករៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការនីតិវិធីផងដែរ៕

 

មតិយោបល់