ព័ត៌មានជាតិ

បុរសម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីរថយន្តបុកជាមួយម៉ូតូ

កំពង់ស្ពឺ: ករណីគ្រោះថ្នាក់គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធន់ធំបុកម៉ូតូនៅថ្ងៃទី១៤ ខែកក្កដា​ ឆ្នាំ២០២១​ វេលាម៉ោង១និង៥០នាទី នៅលើផ្លូវជាតិលេខ4 ចន្លោះគីឡូម៉ែត្រ65-66ត្រង់ចំណុចភូមិត្រពាំងអត់ទឹក ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ម៉ាក SCANIA ពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ3A-9963 សណ្តោងស៉ឺមីរ៉ឺម៉ក់ ពាក់ស្លាកលេខកំពង់ស្ពឺ4A-0443 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(ចុះរត់គេច)បើកបរពីទិសខាងលិចទៅទិសខាងកើតដល់ចំណុចខាងលើ បានបុកម៉ូតូ01
គ្រឿង ម៉ាកC90 ពណ៌ទឹកប៉ិច ពាក់ស្លាកលេខកំពង់ស្ពឺ1J-7519 អ្នកបើកបរ មិនស្គាល់អត្ត
សញ្ញាណ ដែលបើកបរស្របទិសគ្នា បណ្តាលឲ្យគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារដូខាងក្រោម÷
-ស្លាប់01នាក់ប្រុស ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង កំពុងស្រាវជ្រាវរកសាច់ញាតិ។
-ខូចខាតរថយន្ត01គ្រឿងស្រាល និងម៉ូតូ01គ្រឿងធ្ងន់។
ករណីនេះមិនបណ្តាលឲ្យស្ទះចរាចរណ៍ឡើយ កម្លាំងនគរបាលកំពុងសម្រួលចរាចរណ៍នៅកន្លែងកើត
ហេតុ។ ចំពោះវត្ថុតាងទាំងពីរ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច៕

 

មតិយោបល់