ភ្នំពេញៈ ជនសង្សយ័ម្នាក់ ត្រូវបានប្រជាពលរដ្ឋពទ្ធ័ចាប់វាយបែកភ្នែក រួចប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ដង្កោ ខណៈដែលជនសង្ស័យខាងលើនេះ បានធ្វើសកម្មភាពគាស់ដំបូលបម្រុងលួចទ្រព្យសម្បត្តិតែមិនបានសម្រេច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ រំលងអាធ្រាតឈានចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបេតុងនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជនីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ យឹម យេន អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួន ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមនិតិវិធិច្បាប់៕
https://youtu.be/lsbT41X4Cqs
មតិយោបល់