កំពង់ចាមៈ នៅថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២០ វេលាម៉ោង ៤និង៣០នាទីរសៀល លើផ្លូវជាតិលេខ៦ ចំណុចខាងត្បូងស្ពានទំនប់ត្រពាំងវែង ភូមិបែកពាង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូ និងកង់ ។
ម៉ូតូ ០១គ្រឿង ម៉ាកហ្សូមម័រអ៊ិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1DI-0483 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ដែលមានទិសដៅពីជើងទៅត្បូង ដល់ចំណុចខាងលើបានប៉ះទង្គិចពីក្រោយជាមួយអ្នកជិះកង់ ០១គ្រឿង ពណ៌ទឹកប្រាក់ ឈ្មោះ ឈឹម សុខុម ភេទស្រី អាយុ ៤៩ឆ្នាំ (ស្លាប់) នៅភូមិត្រពាំងឈូក ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ដែលមានទិសដៅពីជើងទៅត្បូងស្របគ្នា។
ក្រោយពេលកើតហេតុមានម៉ូតូកង់បី ០១គ្រឿង បានដឹកអ្នកបើកបរម៉ូតូចេញពីកន្លែងកើតហេតុទៅបាត់ មិនដឹងដឹកទៅណាទេ ។
មូលហេតុ៖ អ្នកបើកបរម៉ូតូប្រើប្រាស់ល្បឿន ។
លុះដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៥និង០០នាទី ជំនាញស្រុកបាធាយ បានប្រគល់សពឲ្យគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់