ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តហ៊ីយ៉ាន់ដាយ បុកតូយ៉ូតាព្រូស កៀបជាប់នៅលើស្ពាន

តាកែវ: នៅថ្ងៃ ពុធ ០៥កើត ខែទុតិយាសាឍ ឆ្នាំឆ្នូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៥និង៣២នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត និងរថយន្តក្នុងទិសដៅបញ្ច្រាសទិសគ្នា ស្ថិតនៅលើផ្លូវជាតិលេខ១៣២ ចន្លោះគីឡូម៉ែត្រលេខ ២៣-២៤ ក្នុងភូមិ ឫស្សីមួយគុម្ព ឃុំ អូរសារាយស្រុក ត្រាំកក់ ខេត្តតាកែវ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តធំមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ 3A-0012 បើកបរដោយឈ្មោះ ម៉ុន វី ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិលំពង់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ មុខរបរបើកបររថយន្ត (គ្មានរបួស) ដែលបើកបរមកពីទិសខាងកើត លុះបើកបរមកដល់ត្រង់ចំណុចកើតហេតុខាងលើ បានបុកគ្នាកៀបជាប់នៅលើស្ពាន ជាមួយរថយន្តមួយគ្រឿងទៀត ម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2BH.8970 បើកបរដោយឈ្មោះ ធី រិទ្ធា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (គ្មានរបួស) ដែលបើកបរមកពីទិសខាងលិច ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែង រួចយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ។ មូលហេតុ៖ បណ្តាលមកពីអ្នកបើកបរទាំងពីរនាក់ បើកបរមិនគោរពសិទ្ធិអាទិភាព ៕

មតិយោបល់