ព័ត៌មានជាតិ

WHO ព្រមានថាវីរុសបម្លែងថ្មី Delta នឹងរាប់រងករណីឆ្លងកូវីដ-១៩ ថ្មីៗនៅទូទាំងសកលលោក ឆាប់ៗនេះ

 

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានព្រមានថាវីរុសបម្លែងថ្មី Delta នឹងរាប់រងករណីឆ្លង COVID-19 ថ្មីៗនៅទូទាំងសកលលោកនៅប៉ុន្មាន ខែមុខនេះ ខណៈវីរុសនេះត្រូវបានរាយការណ៍នៅក្នុងប្រទេស និងដែនដីចំនួន ១១១ហើយមកទល់បច្ចុប្បន្ន។

 

បើតាម WHO អាហ្វហ្គានីស្ថាន, នីហ្សេរីយ៉ា និងអេក្វាដ័រ គឺស្ថិតនៅក្នុងចំណោមប្រទេសចំនួន ១៥ ចុងក្រោយគេ ដែលបានរាយការណ៍អំពីការរកឃើញ ករណីឆ្លងដំបូងៗនៃវីរុស COVID-19 បម្លែងថ្មី Delta។

 

WHO ក៏បានរំលឹកផងដែរថា ភស្តុតាងជាក់ស្តែងនៃឥទ្ធិពលរបស់ វីរុសបម្លែងថ្មី Delta បានបង្ហាញយ៉ាងច្បាស់ថាវីរុសមួយនេះកំពុងនៅពីក្រោយករណីឆ្លងថ្មីៗ COVID-19 ថ្មីៗ នៅជុំវិញពិភពលោក៕

ប្រភព៖ AFP

 

 

 

 

មតិយោបល់