កំពង់ធំៈ ថ្ងៃពុធ ៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២០និង៤៥នាទី មានករណីយុវជនម្នាក់ ខឹងសុំលុយម្តាយមិនបាន ចងកធ្វើអត្តឃាតខ្លួន បណ្តាលឲ្យបាត់បង់ជីវិត ស្ថិតនៅចំណុចភូមិកន្ធាន ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។
សពជនរងគ្រោះឈ្មោះ ឌា ដេត ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារ សព ដើម្បីចូលរួមពិនិត្យ ទីកន្លែងកើតហេតុ និងសាកសព ។
យោងតាមការពិនិត្យកន្លែងកើតហេតុ និងសាកសពជនរងគ្រោះ ពិតជាស្លាប់ដោយសារការធ្វើអត្តឃាតចងក មិនមានការពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ ។ មូលហេតុ៖ ខឹងសុំលុយម្តាយមិនបាន ។ បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់