បាត់ដំបងៈ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១វេលាម៉ោង ៩និង៤០នាទី អនុវត្តតាមបទបញ្ជារបស់លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង ព្រមទាំងយោបល់របស់លោក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយបានការ សម្របសម្រួលលើនីតិវិធីពី លោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងនគរបាលធ្វើការស្រាវជ្រាវស៊ើបអង្កេត និងឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ នៅចំណុចភូមិព្រែក ព្រះស្ដេច សង្កាត់ព្រែកព្រះស្ដេច ក្រុង/ខេត្តបាត់ដំបង ពាក់ព័ន្ធករណីអំពើលួចមាន ស្ថានទម្ងន់ទោស (កាច់សោលួចយកម៉ូតូ) ។
ជនសង្ស័យទាំង ៣នាក់នោះគឺ៖
១-ឈ្មោះ ហែម សុខខេត ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិអណ្ដូងប្រេង ឃុំក្រាំងលាវ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
២-ឈ្មោះ អ៊ុន បឿក ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅបន្ទប់ជួល សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
៣-ឈ្មោះ ហែម វណ្ណៈ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅបន្ទប់ជួល សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សម្ភារៈដកហូតបានរួមមាន៖
-ម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ចំនួន ១គ្រឿង ដែលជិះដឹកគ្នាទម្លាក់ធ្វើសកម្មភាព
-ទូរស័ព្ទដៃម៉ាក់ Nokia អិនចុចពិលចំនួន ៤គ្រឿង
-កូនសោម៉ូតូចម្លងរួចចំនួន ៧កូនសោ
-ដង្កាប់ចំនួន ០១
-ទូណឺវីសចំនួន ០២
-ស្គុតកាត់លេខ៨ ចំនួន ០២
-កាបូបដាក់ក្រវ៉ាត់ចង្កេះចំនួន ០២
-ស្រោមដៃចំនួន ០១
-កូនសោលេខ៨ ចំនួន ០១
សូមជម្រាបជូនថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៦និង៤៥នាទីចំណុចក្រុមទី ០២ ភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង័្សយមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព (កាច់សោលួចយកម៉ូតូ) របស់ជនងគ្រោះឈ្មោះ ស៊ាញ ម៉ាញ ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុង/ខេត្តបាត់ដំបង ។
ភិនភាគម៉ូតូបាត់បង់គឺម៉ាក់ ហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AL-3364 លេខតួ 5831929 ។
នៅក្រោយពេលកើតហេតុជនរងគ្រោះ បានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង ហើយបន្ទាប់ពីទទួលបានពាក្យបណ្តឹង នេះសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតកំណត់បាននូវមុខសញ្ញានេះ និងឈានដល់ការឃាត់ខ្លួនបានតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព(កាច់សោ លួចយកម៉ូតូ)នាពេលកន្លងទៅនៅក្នុងខេត្តបាត់ដំ បងប្រាដកមែនពិសេសគឺក្រុងបាត់ដំបង និងស្រុកបាណន់ ។ ក្នុងសេចក្តីសារភាពរបស់ជនសង័្សយខាងលើ នេះបានបញ្ជាក់ថា ក្នុងរយៈពេលកន្លង ទៅបក្ខពួកខ្លួនធ្លាប់បានលួចកាច់ សោយកម៉ូតូមិនតិចជាង២០ គ្រឿង នោះទេ នៅក្រុងបាត់ដំបង និងស្រុកបាណន់ ហេីយពេលលួចបានក្រុម នេះជិះម៉ូតូនោះដោយផ្ទាល់យកទៅភ្នំពេញ តែពេលទៅដល់ម្តុំផ្សារឧដុង្គ មានបក្ខពួកផ្សេងទៀតនៅ ចាំទទួល យក បន្តនៅទីនោះយកទៅភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងនគរបាលក្រុងកំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធី-ច្បាប់៕
មតិយោបល់