ព័ត៌មានជាតិ

ហង្សក្រហម​​បំបាក់ Cardiff City ឡើងម​​​ក​កាន់កំពូលតារាង

អង់គ្លេស៖កាលពីរាត្រីថ្ងៃទី ២១ ខែ ធ្នូ ម្សិលមិញនេះ ដូចអ្វីដល​អ្នកគាំទ្រ​ក្នុងវិស័យបាល់ទាត់ ​ជាពិសេស​ក្នុងក្របខណ្ឌ Premier League បានគិតទុក​ ​បើសិនជា​​ហង្សក្រហម​ឈ្នះនឹងរំកិលខ្លួន ​ទៅកាន់កំពូល​តារាង​ ​​ជួស​ក្លិប​កាំភ្លើងធំ Arsenal ។​
luis-suarez_2772777b
​​ក្តីរំពឹងនោះបានក្លាយ​ជាការពិត​ ដោយក្លិបហង្សក្រហម​ Liverpool បានលុតក្លិប​ Cardiff City ដោយលទ្ធផល ៣-១ ​។ ​​សម្រាប់រាត្រីយប់មិញនេះដែរ ​កីឡាករ​ដ៏ឆ្នើម​របស់ហង្សក្រហម​នៅតែ​អាចរកគ្រាប់បាល់បាន​ដូចគ្នា នោះគឺ Suarez រហូតដល់ទៅ ២ គ្រាប់​។ ​​ស្ថានភាពគ្រាប់បាល់​ ៣ គ្រាប់នោះ តាមពិត​កីឡាករ​ Suarez អាចបំបែក​ គ្រាប់បាល់ហ៊ែកទ្រីកបានទៀត​។​

ដូច្នេះ​​ ១៧ ប្រកួត ហង្សក្រហម​មាន ៣៦ ពិន្ទុ ​ខណៈដែល កាំភ្លើងមាន ៣៥ ពិន្ទុ ​ដោយត្រៀមប្រកួត​​ឡើងកំពូលតារាងវិញ នៅថ្ងៃច័ន្ទ ដោយ​ប៉ះ ក្លិប​តោខៀវ Chelsea ៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់