ក្រុមហ៊ុន Apple បានបញ្ចេញនូវប្រព័ន្ធដំណើរការ iOS ជំនាន់ទី 6 នៅក្នុងខែកញ្ញា ឆ្នាំ 2012 ហើយយើងកត់សម្គាល់ឃើញថា ការបញ្ចេញរបស់ Apple គឺមានបញ្ហាទៅលើកម្មវិធី Map ដែលទើបបង្កើតថ្មី និងបញ្ហាមួយចំនួនទៀត រួមទាំងបញ្ហាមួយសម្រាប់ប្រជាជនកម្ពុជា គឺ ពាក់ពន្ធជាមួយនឹងពុម្ពអក្សរខ្មែរ ដោយសារពេលលោកអ្នកបើកវ៉ិបសាប ឬឯកសារផ្សេងៗដែលមានអក្សរខ្មែរ នោះទូរស័ព្ទនឹងដំណើរការខុសប្រក្រតី។
សម្រាប់ថ្ងៃនេះ បញ្ហាមួយចំនួន រួមទាំងបញ្ហាពុម្ពអក្សរខែ្មរគឺត្រូវបានដោះស្រាយជាមួយការបញ្ចេញនូវការ Update ប្រព័ន្ធដំណើរការជំនាន់ថ្មី គឺ iOS 6.1។
គួរបញ្ជាក់ផងដែរថា ប្រព័ន្ធដំណើរការ iOS 6.1 អាចធ្វើការ Update ទៅលើឧបករណ៍របស់ក្រុមហ៊ុន Apple ដែលមាន iPhone 3GS, 4, 4S, iPhone 5 រួមទាំង iPad 2, iPad 3, iPad 4 និង iPad mini ហើយក៏អាច Update ទៅលើ iPod Touch 4 និង 5 ផងដែរ៕
ព័ត៌មានជាតិ
មតិយោបល់