ព័ត៌មានជាតិ

ប្លែកមែន! ហាងកាហ្វេមួយកន្លែងនៅជប៉ុន មានកូនជ្រូកខ្យូតច្រើនក្បាល សម្រាប់ឲ្យភ្ញៀវប្រលែងលេង

 

(បរទេស)៖ ស្តាប់មើលទៅ ពិតជាប្លែកមែនទែន ជាពិសេសសម្រាប់ប្រជាជនខ្មែរយើង នៅពេលលឺថា មានហាងកាហ្វេសម្បូរទៅដោយកូនជ្រូក ខណៈសត្វមួយនេះ ជាទូទៅសម្រាប់ដាក់ចិញ្ចឹមតាមផ្ទះ ឬកសិដ្ឋានប៉ុណ្ណោះ។ អ្វីដែលពិសេសនោះ នៅពេលនេះ ហាងកាហ្វេមួយកន្លែងមានឈ្មោះថា «Mipig store» បានទាក់ទាញភ្ញៀវឲ្យចូល ដោយការមានកូនជ្រូកជាច្រើនក្បាលសម្រាប់ឲ្យភ្ញៀវប្រលែងលេង។

ហាងការហ្វេនេះ មានទីតាំងស្ថិតនៅតំបន់កម្សាន្ត Shibuya ដែលតម្រូវឲ្យភ្ញៀវចំណាយប្រាក់ចំនួនប្រមាណ១០ដុល្លារអាមេរិក ក្នុងរយៈពេលកន្លះម៉ោង រួមជាមួយនឹងភេសជ្ជៈតម្លៃប្រមាណ៦ដុល្លារអាមេរិក និងចំណីសម្រាប់ជ្រូកមានការផ្ដល់ជូនក្នុងតម្លៃប្រមាណ៣ដុល្លារអាមេរិកផងដែរ ដែលគេកំណត់ចំនួន ដែលពួកវាអាចស៊ីបាន។ ចំពោះការថតរូបកូនជ្រូកទាំងនោះវិញ ត្រូវបានអនុញ្ញាតដោយសេរី តែត្រូវប្រាកដថា Flash ទូរសព្ទបិទជានិច្ច។

យ៉ាងណាមិញ ជ្រូកទាំងនោះ ត្រូវបានគេមើលថែយ៉ាងដិតដល់ ដោយមានការពិនិត្យសុខភាពរបស់ពួកវាយ៉ាងទៀងទាត់ពីខាងពេទ្យសត្វ ហើយប្រសិនបើវាមានសភាពហត់នឿយ គេនឹងយកវាទៅបន្ទប់ដាច់ដោយឡែក ដើម្បីសម្រាកយកកម្លាំងផងដែរ៕

ប្រភព៖ Daily Mail

 

មតិយោបល់