កោះកុងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០៣និង១០នាទី លើផ្លូវជាតិលេខ ៤៨ ចន្លោះបង្គោល Km ៦០-៦១ មានករណីគ្រោះថ្នាក់ចរាចរណ៍បើករថយន្តធ្លាក់កាវផ្លូវដោយខ្លួនឯង បណ្តាលអោយមនុស្សម្នាក់ស្លាប់ នៅចំណុចអន្ទង់អាំងធំ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។
រថយន្តបង្កម៉ាក HYUNDAI កង់ ១២ រថយន្តបែនដឹកដី ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 3C 6113 បើកបរទិសដៅពីរកំពង់ស្ពឺ ទៅព្រែកខ្សាច់ ស្រុកគីរីសាគរ ធ្លាក់កាវផ្លូវ បុកជញ្ជាំងភ្នំដោយខ្លួនឯង បណ្តាលអោយស្លាប់អ្នកបើកបរម្នាក់ប្រុស និងខូចខាតរថយន្តធ្ងន់។
មូលហេតុ ៖ ដាច់ហ្វ្រាំង ។
អ្នកបើកបរឈ្មោះ ខៀវ គា ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ) ៕
មតិយោបល់