ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបមួយគ្រឿង បុករះម៉ូតូ២គ្រឿង បណ្តាលឲ្យមនុស្ស០២នាក់រងរបួសធ្ងន់

ភ្នំពេញៈ រថយន្តស៊េរីទំនើបមួយគ្រឿង បើកបរដោយយុវជនម្នាក់ ក្នុងល្បឿនយ៉ាងលឿន បុករះរ៉ឺម៉កលក់ភេសជ្ជៈមួយគ្រឿង ហើយបន្តបុកម៉ូតូធូដេមួយគ្រឿង ទៅខ្ទប់រថយន្តមួយគ្រឿងទៀតខ្ទាត ទៅលើរថយន្តចតចោលរងរបួសប្រុសម្នាក់ ហើយរថន្តបង្កបន្ត ទៅបុកម៉ូតូមួយគ្រឿង រងរបួសបាក់ជើងខាងស្តាំ រួចក៏ទៅមុខបុកគំរបលូ លែងទៅមុខរួច ហើយម្ចាស់រថយន្តបង្ក បានរត់គេចខ្លួនចូលក្នុងផ្សារ TK បាត់ស្រមោលតែម្តង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១ ដែលស្ថិតនៅផ្លូវ២៨៣កែងផ្លូវ៥២៨ ក្នុងសង្កាត់បឹកក់ទី១ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។

តាមប្រភពព័ត៌មាន ពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត lexus RC 200 T មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BN-6465 បើកបរចេញពីក្នុងបឹងកក់ តាមបណ្តោយផ្លូវលេខ២៨៣ កែងផ្លូវលេខ៥២៨ ក្នុងល្បឿនយ៉ាងលឿន រេចង្កូតមកខាងឆ្វេងដៃ ទៅបុករ៉ឺម៉កលក់ភេជ្ជះជាមួយម៉ូតូ មួយគ្រឿង ដែលឈប់អង្គុយទិញភេសជ្ជៈ នៅលើម៉ូតូផ្លូវ បណ្តាលឱ្យខ្ទាតទៅលើរថយន្តចត លើចិញ្ចើមផ្លូវក្បែរនោះ រងរបួសបែកក្បាល ហើយរថយន្តក៏បានឈប់ បើករត់គេចរហូតដល់ត្រង់ចំណុចស្តុបរតនៈស្រីម៉ៅ ក៏បានទៅបុកជាមួយម៉ូតូមួយគ្រឿងទៀត បណ្តាលឱ្យស្រីម្នាក់ រងរបួសបាក់ជើងខាងស្តាំ រួចរថយន្តក៏បានបន្តបើករត់គេចទៅមុខថែមទៀត រហូតមកដល់ចំណុចខាងមុខផ្សារ TK ក៏បានទៅបុកនឹងគំរបលូទៅមុខលែងរួច ហើយតាកុងរថយន្តបកបើកទ្វារថយន្តរត់គេចខ្លួន ចូលទៅក្នុងផ្សារបាត់តែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍បានចុះមកដល់ទីតាំងកើតហេតុ និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះព្រមទាំង រថយន្តទៅរក្សាទុក នៅការិយាល័យនគរបាលចរចរាណ៍ជើងគោក ដើម្បីរង់ចាំដោះស្រាយចំណែក ឯជនបង្កសមត្ថកិច្ចកំពុងសហការ ជាមួយសន្តិសុខផ្សារ TK ដើម្បីឃាត់ខ្លួនតាមនីតិវិធី ៕

មតិយោបល់