ជនសង្ស័យ២នាក់ជំនាញកាត់ខ្សែរភ្លើងត្រូវសមត្ថកិច្ចឃាត់ជាប់

ភ្នំពេញ: បន្ទាប់ទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋអំពីករណីមានជនជនសង្ស័យដេីរលួចកាត់ខ្សែរភ្លេីង នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០៩និង០០នាទី បន្ទាប់ពីធ្វេីការស្រាវជ្រាវ កម្លាំង ប៉ុស្តិ៍ នគរបាល រដ្ឋបាលទន្លេបាសាក់ បានឃាត់ជនសង្ស័យ០២នាក់ ករណីលួច (កាត់ខ្សែរភ្លេីង) នៅចំណុចមុខផ្ទះលេខ៥៥ ផ្លូវសុធារស ក្រុម ៣០ ភូមិ៥ សង្កាត់ ទន្លេ បាសាក់ ខណ្ឌ ចម្ការមន ភ្នំពេញ ។

ជនសង្ស័យ ដែលឃាត់បាន
១-ឈ្មោះ ទុំ សុភាព ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ មិនពិតប្រាកដ ភ្នំពេញ មុខរបរ គ្មាន (មានសារធាតុញៀន ) ។
២- ជនសង្ស័យឈ្មោះ ពៅ វណ្ណា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ មិនពិតប្រាដក ភ្នំពេញ មុខរបគ្មាន។

ជនរងគ្រោះឈ្មោះចាន់ ចាន់ណារី ភេទស្រី អាយុ៧៤ឆ្នាំ ជនជាតិខ្មែរ មានទីទំនៅផ្ទះលេខ៥៥ ផ្លូវសុធារស ក្រុម៣០ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន ភ្នំពេញ មុខរបនៅផ្ទះ ។

សំភារះបាត់បង់ ខ្សែភ្លេីងចម្រុះពណ៌កាត់ជាកំណាត់ៗ(អេតចាយ) មួយចំនួន បានប្រគល់ជូនជនរងគ្រោះវិញ ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចម្ការមនដេីម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់ ៕

 

មតិយោបល់