ព័ត៌មានជាតិ

ក្រុមជំនាញកាច់សោ.កម៉ូតូមួយសំបុក្រទៀតក្នុងនោះមានអតីតជាអ្នក សារព័ត៌មាន ម្នាក់ត្រូវសមត្ថកិច្ចបង្រ្កាបបាន

បាត់ដំបង: កាលពីថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២១ វេលាម៉ោង ៩ និង៣៧ នាទី នៅ ចំណុច ផ្លូវលំ ស្ថិតក្នុង ភូមិ រំចេក៤ សង្កាត់ រតន: ក្រុងបាត់ដំបង ខេត្ត បាត់ដំបង អនុវត្ត តាម ការ ណែនាំ បញ្ជា ផ្ទាល់ ពី លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជា មតិរបស់លោក លឹម ពុទ្ធីឡា ស្នងការរង ផែនការ ងារ នគរបាល ព្រហ្មទណ្ឌ និង ដោយមានការសម្រប សម្រួលលើ នីតិវិធីពីលោក កែវ សុ ជាតិ ព្រះរាជអាជ្ញា នៃ អយ្យ ការ អមសាលាដំបូងខេត្តបា ត់ ដំបង ផងនោះលោក ឈឿង គឹម សុង នាយការិ យាល័យ នគរបា ល ព្រហ្មទណ្ឌ កម្រិត ស្រាល បាន ដឹកនាំ កម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការ ជាមួយ កម្លាំង ការិ យាល័យ ជំនាញ ចុះ ប្រតិបត្តិការ បង្ក្រាប ករណី លួច មាន ស្ថានទម្ងន់ ទោស ( កាច់សោយក ម៉ូតូ ) ០១ ករណី នឹង បាន ធ្វេីការ ឃាត់ខ្លួន ជនសង្ស័យ ចំ នួន ០៣ នាក់ មកកាន់ ស្នងការដ្ឋាន ព្រមទាំងដកហូតបានសម្ភារ:ភស្តុតាងមួយចំនួន ។
-ជនសង័្សយរួមមាន៖
១-ឈ្មោះ កែវ សុខុម ហៅ ម៉ាប់ ភេទប្រុ ស អាយុ ២៦ ឆ្នាំ ស្នាក់នៅ បន្ទប់ជួល ស្ថិតក្នុង ភូមិ រំចេក៤ សង្កាត់ រតន: ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ( ជា អ្នក ធ្វេី សកម្មភាព ) ។
២-ឈ្មោះ សុខ ផានិត ភេទប្រុស អា យុ ៤៧ ឆ្នាំ មានទីលំនៅ ភូមិ ចម្ការឫស្សី សង្កាត់ ព្រែកព្រះស្តេច ក្រុង បាត់ ដំបង ខេត្តបាត់ដំបង(អតីតជាអ្នក សារព័ត៌មាន) ( ជា អ្នក ចូលរួមនឹងផ្តេីមគំនិត ) ។
៣-ឈ្មោះ គន្ធ វុទ្ធា ហៅ ធា ភេទប្រុ ស អាយុ ២៧ ឆ្នាំ ស្នាក់នៅ បន្ទប់ជួល ស្ថិតក្នុង ភូមិ រំចេក ៤ សង្កាត់ រតន: ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ( ជា អ្នក ចូលរួម ) ។
-*វត្ថុតាង ដកហូត រួម មាន ៖
– ដង្កាប់ ចំនួន ០៣
– កន្ត្រៃ សម្រាប់ កាត់ ចំនួ ន ០៣
– កូន កាំបិត ចំនួន ០១
– មួក សុវត្ថិភាព ពណ៌ ខ្មៅ ចំនួន ០១
– ស្លាកលេខ មានលេខ បាត់ដំបង 1AK-4724
– ទូរស័ព្ទ ដៃ ស៊េរី ចាស់ ចំនួន ០២ គ្រឿង
– សោសម្រាប់ ដោះ គ្រឿង ម៉ូតូ មួយ ចំនួន
– កូន សោ ម៉ូតូ ចំនួន ០១
– សោលេខ ៨ មានរាង អក្សរ អិល Lសម្រាប់ ធ្វេី សកម្មភាព កាច់សោរ ម៉ូតូ ចំនួន ០១
– ដែក រាង សំប៉ែត ចុង ស្រួច ( ផ្លែ សម្រាប់ កាច់សោរ ម៉ូតូ ) ចំនួន ០១
– ម៉ូតូ ម៉ាក ហុងដា ឌ្រីម សេ ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០២០ លេខ តួ ម៉ា ស៊ីន ៥៧២៧៧៣៨ គ្មាន ស្លាក លេខ ចំនួន ០១ គ្រឿង (ជារបស់ជនរង គ្រោះ)
– ម៉ូតូ ម៉ាក ហុងដា PCX ពណ៌ ស ស៊េរីឆ្នាំ ២០ ១៣ លេខ តួ ម៉ាស៊ីន ០៤២១៩៦ ពាក់ស្លាកលេខ ភ្នំពេញ 1BT-5020 ចំនួន ០១ គ្រឿង(មធ្យោបាយជិះធ្វេីសកម្មភាព) ។

លោក ឈឿង គឹមសុង បានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ សុខ ផានិត (អតីតជាអ្នក សារព័ត៌មាន)និងមានទីលំនៅក្នុងសង្កាត់ព្រែក ព្រះស្តេច ក្រុងបាត់ដំបង គឺជាអ្នក បណ្តុះ
ប ណ្តាល ជំនាញលួចកាច់ សោម៉ូតូ ដល់ក្មេងៗជាជនសង័្សយខាងលេី និងបានដឹកពួកគេទៅធ្វេីសកម្ម ភាពលួចម៉ូតូ ។

ជាក់ស្តែងនៅថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២១ វេលាម៉ោង ០២និង២៨ នាទី រំលង អាធ្រាត្រឈា នចូលថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ ២០២១ ឈ្មោះ សុខ ផា និត នេះ បានជិះ ម៉ូតូ ដឹក ក្រុមរបស់ខ្លួន ទៅ ធ្វេី សកម្មភាព កាច់សោយក ម៉ូតូ របស់ ជនរងគ្រោះ ឈ្មោះ ស៊ិន ឃុន ភេទស្រី អាយុ ៤៦ ឆ្នាំ រស់នៅ ចំណុច ភូមិ ធ្ង័រ ឃុំ ចែង មាន ជ័យ ស្រុក បា ណន់ ខេត្ត បាត់ ដំបង ក្នុងខណ:ដែល ជនរងគ្រោះ បាន ចាក់ សោ ក ទុក នៅ ខាង ក្រោម ផ្ទះ ដែលម៉ូតូ នោះគឺ ម៉ាក ហុងដា ឌ្រីម សេ ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០២០ លេខ តួ ម៉ាស៊ីន ៥៧២៧៧៣៨ មានស្លាក លេខ បាត់ដំបង 1AK-4724។ នៅថ្ងៃដែល ធ្វេីសកម្មភាពនេះដែរក៏ត្រូវបានសមត្ថកិច្ចនគរបាលស្រាវ ជ្រាវនិងក្រសោបបានទាំងសំបុក្រ តែ ម្តង។

បច្ចុប្បន្ន ការិយាល័យ ជំនាញ បាន រៀបចំ កសាងសំណុំរឿង បញ្ជូន ទៅ សាលា ដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី ច្បាប់៕

 

មតិយោបល់