ភ្នំពេញៈ នៅវេលាម៉ោង០៤និង៣០នាទីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃមិនបានសម្រេច) នៅចំណុចមុខធានាគារកាណាឌីយ៉ា ផ្លូវណតប្រ៊ីត ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ណុប គីមទ្រី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកអីវ៉ាន់ តាមអនឡាញ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប៣ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) បានធ្វើសកម្មភាពឆក់ យកទូរស័ព្ទដៃ០១គ្រឿង មិន បានសម្រេច របស់ជនរងគ្រោះឈ្មោះ YI FENPING ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកររោងចក្រ កាន់លិខិតឆ្លង ដែន EE9776768 ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។
សម្ភារៈបាត់បង់គ្មាន , សម្ភារៈបន្សល់ទុក៖ ម៉ូតូ០១គ្រឿង ម៉ាកនិច ផលិតឆ្នាំ២០២០ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GK-9256 របស់ជនសង្ស័យ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការអនុវត្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់