ព័ត៌មានជាតិ

រថយន្តសេរីទំនើបម៉ាក Lexus RC បើកក្នុងល្បឿនលឿន បុករៈ រូចបន្តរបើករត់

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តសេរីទំនើបម៉ាក Lexus RC ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន គេចពីម៉ូតូ ១គ្រឿង រេចង្កូតទៅបុករ:ម៉ូតូ រថយន្ត រទេះអ្នកលក់ភេសជ្ជ:តាមផ្លូវ ហើយបុកបុរសម្នាក់ខ្ទាតទៅលើរថយន្តបែកក្បាលហូរឈាម រួចព្យាយាមបើករត់គេច រហូតទៅបុកស្រ្តីកំពុងជិះម៉ូតូម្នាក់រងរបួសបាក់ជើង រថយន្តទៅមុខលែងរួច ត្រូវបានសន្តិសុខផ្សារ Tk ចាប់ប្រគល់ជូនសមត្ថកិច្ច៕

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង ម៉ោង​៣រសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅ​ចំណុចផ្លូវលេខ៥២៨ កែងផ្លូវលេខ២៨៣ មូលដ្ឋានសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកម្ចាស់រថយន្ត និងរថយន្ត ត្រូវបាន​នគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាចធានីភ្នំពេញ​យក​ទៅរក្សា​ទុក​ដើម្បីដោះស្រាយ និងចាត់ការតាមនីតិវិធី៕

មតិយោបល់