ត្បូងឃ្មុំៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តត្បូងឃ្មុំ បានចុះត្រួតពិនិត្យស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈចំនួន០៣កន្លែង ដែលមានទីតាំងស្ថិតនៅស្រុកពញាក្រែក និងក្រុងសួង ខេត្តត្បូងឃ្មុំ ។
ក្រោយការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញដេប៉ូលក់ប្រេងឥន្ធនៈ ១កន្លែង បានប្រព្រឹត្តអំពើមិនសុចរិតពាក់ព័ន្ធនឹងបរិមាណ ។ យោងលើលទ្ធផលដែលបានត្រួតពិនិត្យឃើញ មន្ត្រីជំនាញបានកសាងសំណុំរឿង បញ្ជូនទៅតុលាការមានសមត្ថកិច្ច ដើម្បីអនុវត្តនីតិវិធីបន្ត ។
ក្រៅពីនោះ មន្រ្តីជំនាញបានដកយកគំរូចំនួន០៤ គំរូ បញ្ជូនមកមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ដើម្បីវិភាគរកភាព មិនអនុលោមផ្នែកគុណភាពបន្តទៀត ៕
មតិយោបល់