កណ្ដាលៈ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថា ព័ត៌មានបន្ថែម គិតមកត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១២:៣០នាទីថ្ងៃត្រង់ កម្លាំងចម្រុះ និងក្រុមការងារចុះរុករកសពជនរងគ្រោះបានចំនួន០១នាក់ បន្ថែមទៀត ឈ្មោះ សុវត្ថិ សក្ខិណា ភេទស្រីអាយុ ១៣ឆ្នាំ មុខរបរសិស្ស។
រកឃើញសរុបចំនួន១៣នាក់ ស្លាប់០៩នាក់ (ស្រី០២នាក់)។
នៅសល់ចំនួន០២នាក់ ស្រី០១នាក់ មានឈ្មោះដូចខាងក្រោម:
១-ឈ្មោះ មាស សុវណ្ណរាជ ភេទប្រុស អាយុ ១៤ ឆ្នាំ មុខរបរសិស្ស
២-ឈ្មោះ រី ស្រីលីន អាយុ១២ឆ្នាំ ភេទស្រី មុខរបរសិស្ស
បច្ចុប្បន្ន កម្លាំងចម្រុះបានបន្តស្រាវជ្រាវរុករកជនរងគ្រោះដែលបាត់ខ្លួនបន្តទៀត៕




មតិយោបល់