ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនស្រ្តីម្នាក់ ករណីប្រព្រឹត្តអំពើលួចទូរស័ព្ទនិងប្រាក់ នៅលើព្រះវិហារវត្តភូមិថ្មី

កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃទី១៤កើត ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៣ និង៤០នាទី នៅចំណុចលើព្រះវិហារវត្តភូមិថ្មី ស្ថិតនៅភូមិថ្មី​ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះ០៣នាក់ស្រី៖ ១-ឈ្មោះ​ ហេង​ សុខម៉េង​ ភេទស្រី អាយុ៦៤ឆ្នាំ​ មុខរបរនៅផ្ទះ​ នៅភូមិបូរីកម្មករ​ ឃុំបែកចាន​ ស្រុកអង្គស្នួល​ ខេត្តកណ្ដាល ។ សម្ភារ:បាត់បង់រួមមាន៖ លុយ ២០០ដុល្លារ ។ ២-ឈ្មោះ​ ហង់​ ជីម​ ភេទស្រី អាយុ៥៣ឆ្នាំ​ មុខរបរនៅផ្ទះ​ នៅភូមិត្រាចទោល​ ឃុំបែកចាន​ ស្រុកអង្គស្នួល​ ខេត្តកណ្ដាល ។ សម្ភារ:បាត់បង់៖​ ទូរស័ព្ទមួយគ្រឿងម៉ាកហូវៃ​ លុយចំនួន២០ម៉ឺនរៀល ​។ ៣-ឈ្មោះ​ ឡេង​ យៀន​ ភេទស្រី​ អាយុ៤៥ឆ្នាំ​ មុខរបរកសិករ​ នៅភូមិអណ្ដូង​ ឃុំបែកចាន​ ស្រុកអង្គស្នួល​ ខេត្តកណ្ដាល ។ សម្ភារ:បាត់បង់៖​ ទូរស័ព្ទមួយគ្រឿងម៉ាកអូប៉ូ ។ បញ្ជាក់​ ចំពោះជនរងគ្រោះទាំង០៣នាក់ គាត់មិនបានដាក់ពាក្យបណ្ដឹងទេ ។

ជនសង្ស័យ០១នាក់ស្រី៖ ឈ្មោះ ពេជ្រ​ លីលី ហៅអាលាវ ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់នៅបន្ទប់ជួល ម្ដុំផ្សារចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។
វត្ថុតាងចាប់យក៖ កាបូបដៃចំនួនមួយពណ៌ត្នោតម៉ាក MICHAEL KORS ក្នុងនោះមានប្រាក់រៀលចំនួន៣០៥០០០ (សាមសិបម៉ឺនប្រាំពាន់រៀល) និងប្រាក់ដុល្លារចំនួន៣០ដុល្លារអាមេរិក ។

សភាពរឿងហេតុ៖ នៅមុនពេលកើតហេតុ​ វេលាម៉ោងប្រហែល៩និង២០នាទី ជនរងគ្រោះបានមកហែបុណ្យ​កឋិនទាននៅវត្តភូមិថ្មី​ ​ ហើយបានយកផ្កា និងសម្ភារ:បុណ្យដាក់លើសាលាឆាន់​ រង់ចាំដល់ម៉ោងហែប្រទក្សិណព្រះវិហារបីជុំ​ ទើបនាំគ្នាឡើងទៅលើព្រះវិហារ ។ នៅពេលនោះជនរងគ្រោះ បានអង្គុយលេងនិងបានដើរនៅជុំវិញ ក្នុងបរិវេណវត្តរហូតដល់ម៉ោងហែបីជុំនៅលើព្រះវិហារ​ ជនរងគ្រោះបានឡើងទៅហែ បានគ្រប់ជុំជនរងគ្រោះត្រូវបានជនសង្ស័យ លូកដៃយកទូរស័ព្ទរបស់ជនរងគ្រោះ ដាក់ក្នុងកាបូបបានហើយហុចបន្តទៅអោយបក្ខពួកបាត់ទៅ ។

ភ្លាមនោះដែរមានអ្នកហែជាមួយគ្នា បានកេសប្រាប់ជនរងគ្រោះថា មានគេលូកដៃចូលក្នុងកាបូបយកទូរស័ព្ទហើយ​ ឮដូច្នេះជនរងគ្រោះបានងាកក្រោយ មើលកាបូបរបស់ខ្លួនឃើញជនសង្ស័យលូកដៃមកទៀត ក៏ចាប់បានហើយស្រែកប្រាប់សមត្ថកិច្ចប៉ុស្តិ៍បែកចាន ឱ្យជួយមកអន្តរាគមន៍ហើយបានចាប់ឃាត់ខ្លួនជនសង្ស័យ ដើម្បីបន្តធ្វើតាមនីតិវិធី ។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព លួចយករបស់ជនរងគ្រោះប្រាដកមែន ហើយខ្លួនធ្លាប់ធ្វើសកម្មភាព លូកកាបូបនៅក្នុងផ្សារក្រុងតាខ្មៅចំនួនមួយលើកផងដែរ ៕

មតិយោបល់