ព័ត៌មានជាតិ

អ្នកបើករថយន្តដឹកប្រេងក្រុមហ៊ុនLHRងងុយដេករេចង្កូត ធ្លាក់ពីផ្លូវបុកផ្ទះប្រជាពលរដ្ឋស្លាប់ម្នាក់នៅខេត្តក្រចេះ

ក្រចេះ: នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ វេលា
ម៉ោង១០និង០៥នាទីយប់ ស្ថិតនៅភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ លើផ្លូវជាតិលេខ៧(ក្រចេះ.ស្ទឹងត្រែង)ចន្លោះគីឡូម៉ែត្រលេខ ៣៧៩.៣៨០ មានករណីគ្រោះថ្នាក់ចរារណ៏បង្ករដោយខ្លួនឯង ដោយរថយន្តដឹកប្រេងរបស់ក្រុមហ៊ុនLHR ម៉ាកហុិនដាយ ពណ៏ស
ពាក់ស្លាកលេខ ភ្នំពេញ3D- 8786 បេីកបរដោយឈ្មោះ ង៉ុយ ងន ភេទប្រុស អាយុ ៤០ ឆ្នាំពុំមានរងរបួស មានទីលំនៅភូមិសំរុងក្រោម ឃំុសំរុង ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ និងអ្នករួមដំណេីរ ឈ្មោះ ង៉ុយ វណ្ណី ភេទប្រុស អាយុ ១៦ឆ្នាំ (ត្រូវជាប្អូនបង្កើត)រងរបួសស្រាល រស់នៅភូមិ.ឃុំ ជាមួយគ្នា ធ្វើដំណើរពីទិសខាងជើងទៅទិសខាងត្បូង មកដល់ចំនុចកើតហេតុខាងលើអ្នកបេីកបរងងុយដេកបានរេចង្កូត ធ្លាក់ពីផ្លូវហើយបុកផ្ទះប្រជាពលរដ្ឋឈ្មោះ អឹម រដ្ឋា ប្រុស អាយុ៤១ឆ្នាំ និងប្រពន្ធឈ្មោះ ញឹម សេងហាក់ តែពុំបណ្តាល
ឲ្យមានរងរបួសដល់ម្ចាសផ្ទះទេ។
រថយន្តរងការខូចខាតស្រាលបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលដំរីដើម្បីរងចាំក្រុមហ៊ុនមកធ្វើការការដោះស្រាយ៕

 

មតិយោបល់